កំពូលមហាសេដ្ឋី Jack Ma៖ មើលតែ ៦ ចំណុចនេះដឹងហើយថាអនាគតអ្នកជាសេដ្ឋី ឬក្រកែមិនឡើង!

កំពូលមហាសេដ្ឋី Jack Ma៖ មើលតែ ៦ ចំណុចនេះដឹងហើយថាអនាគតអ្នកជាសេដ្ឋី ឬក្រកែមិនឡើង!

មនុស្សគ្រប់រូបសុទ្ធតែចង់ក្លាយជាសេដ្ឋីតែមិនមែនគ្រប់គ្នាអាចធ្វើបានទេ ដោយសារវាទាមទារនូវសមត្ថភាពគិតនិងការធ្វើការខ្លាំងនិងត្រឹមត្រូវដើម្បីសម្រេចបាន បើមិនចឹងម្ល៉េះសមគ្រប់គ្នាក្លាយជាសេដ្ឋីអស់ហើយ។ 
តួយ៉ាង កំពូលមហាសេដ្ឋី Jack Ma បានដាស់តឿនអ្នករាល់គ្នាថាផ្នត់គំនិត និងរបៀបរបបធ្វើការជាកត្តាអាចកំណត់ពីភាពខុសគ្នារបស់អ្នកមាននិងអ្នកក្រ។ខាងក្រោមនេះជាចំណុច ទាំង៦​ដែលគេហទំព័រ sharesod ស្រង់ពី Jackma ដែលយើងគួរតែទន្ទេញនិងរំលឹកខ្លួនឯងជារឿយៗបើចង់ក្លាយជាសេដ្ឋី៖
១. ពេលដែលអ្នក​កំពុង​គេង​នៅ​លើ​គ្រែ គេ​កំពុង​ក្រោក​ហាត់​ប្រាណបែកញើសជោគ ដូច្នេះ​ហើយ​គេ​មាន​សុខភាព​ល្អ​ជាង​អ្នក។ (សុខភាពល្អជាទ្រព្យមិនអាចកាត់ថ្លៃបានរួចទៅហើយ)
២. អ្នក​ធ្វើ​ការ​ឲ្យ​រួច​ពីដៃនិងរួចមួយ​ថ្ងៃ​ៗ ខណៈគេ​ធ្វើ​ការ​ដោយអស់ពីចិត្ត។ ដូច្នេះ​កុំឆ្ងល់ថាហេតុអ្វីគេជោគជ័យ ហេតុអ្វីគេអាចដឹកនាំមុខរបររកស៊ីធំៗបាន។
៣. អ្នក​កំពុង​រៀប​គម្រោង​ធ្វើ​ការ​សម្រាប់ថ្ងៃ​នេះ​ តែអ្នកផ្សេងគេ​កំពុង​រៀប​គម្រោង​ផែនការ​សម្រាប់ថ្ងៃស្អែក ​ឬ​ឆ្នាំ​បន្ទាប់រួចស្រេចហើយ។ ចឹងហើយកុំសួរថាម៉េចគេក្ដាប់បានឳកាសរកស៊ីច្រើនជាងអ្នក។
៤. ខណៈអ្នក​កំពុង​រក​លេសគេចពី​បញ្ហា គេ​កំពុងប្រឹងរកមធ្យោបាយ​ដោះស្រាយ​បញ្ហា។ ចឹងគួរដឹងហើយថាអ្នកណាអាចដោះស្រាយបញ្ហាបាន! ដូច្នេះ​ហើយ​មុខ​ជំនួញ និង​ការងារ​របស់​គេ​ប្រាកដជាអាចប្រឈមមុខរាល់ឧបសគ្គបាន ខណៈអ្នកត្រូវគេចមិនហ៊ានតទល់នឹងឧបសគ្គរហូត។
៥. អ្នក​កំពុង​ភ្លើតភ្លើន​នឹង​ការ​ចាយ​លុយ គេ​កំពុង​តែ​​ចាត់​ចែង​​ទុកដាក់ទ្រព្យ​សម្បត្តិ​។ ចឹងកុំឆ្ងល់ថាម៉េចក៏រកលុយមិនសល់ដូចគេហើយម៉េចបានគេ​​​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​អ្នក។  
៦. អ្នក​កំពុង​គិត​តែ​ផល​ប្រយោជន៍​ខ្លួន​ឯង គេ​កំពុង​គិតយកចិត្តទុកដាក់​ដល់​ផល​ប្រយោជន៍​ភាគី​ម្ខាង​ទៀត ដែលនាំឱ្យគេបង្កើតមិត្តភាពនិងចំណងទាក់ទងបានច្រើនជាមួយមនុស្សជំុវិញ។ នោះហើយដែលភាសាសាមញ្ញហៅថា សែស្រឡាយ ឬ Networkនោះ៕
ប្រភព៖ sharesod

0/Post a Comment/Comments