Nokia ទិញបានក្រុមហ៊ុនបច្ចេកវិទ្យាបណ្តាញអុបទិក Elenion

ក្រុមហ៊ុនផលិតបណ្តាញទូរគមនាគមន៍ហ្វាំងឡង់ដ៍ Nokia បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានយល់ព្រមទិញក្រុមហ៊ុនអេឡិចត្រូនិក Elenion Technologies ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដើម្បីជំរុញអាជីវកម្មបណ្តាញអុបទិករបស់ខ្លួននិងពង្រីកការផ្តល់ជូនដល់ប្រតិបត្តិករទូរគមនាគមន៍។ ដោយឡែកតម្លៃនៃការទិញវិញមិនត្រូវបញ្ចេញឱ្យដឹងនោះឡើយ។
ក្រុមហ៊ុន Elenion ដែលបានបង្កើតឡើងនៅឆ្នាំ២០១៤ អភិវឌ្ឍបច្ចេកវិទ្យា silicon ដើម្បីភ្ជាប់នឹងចំណុចប្រទាក់ក្រឡាជាមួយនឹងប្រពន្ធ័អុបទិកដែលមានចម្ងាយឆ្ងាយនិងដំណើរការខ្ពស់។
ក្រុមហ៊ុន Nokia បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ភាពជាម្ចាស់លើទ្រព្យសម្បត្តិសំខាន់ៗទាំងនេះនាំមកនូវពេលវេលានិងទីផ្សាសម្រាប់ដំណោះស្រាយបណ្តាញរបស់ Nokia ដោយអនុវត្តសេដ្ឋកិច្ចទ្រង់ទ្រាយធំ ក្នុងការរចនាស៊ីលីកុននិងផលិតកម្មទៅលើខ្សែសង្វាក់ផ្គត់ផ្គង់អុបទិកទាំងមូល” ៕
ប្រភព៖ Reuters

0/Post a Comment/Comments